លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រកាសមុនកាលកំណត់
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (៦ កញ្ញា ២០១៨) ៖ ក្រោយពីចូលរួមពិធីអបអរនិស្សិត ២១ នាក់ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅអង់គ្លេស កាលពីថ្ងៃទី៤ កញ្ញាម្សិលមិញ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា ក្រសួងគ្រោងប្រកាសលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ។
ពោល គឺមុនកាលកំណត់ដែលកាលពីមុន គឺកំណត់យកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ចំណែកនៅថ្ងៃទី១២ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងតាមបណ្តាខេត្ត។ ឯកឧត្តម ហង់ ជួនណារ៉ុង ថ្លែងប្រាប់អ្នកសារព័ត៌មាន។
ឯកឧត្តម ហង់ ជួនណារ៉ុង បានថ្លែអោយ គណៈកម្មការស្រង់បូកពិន្ទុដោយកុំព្យូទ័រ កំពុងតែបំពេញភារកិច្ច ស្រង់-បូក និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ឆ្នាំ២០១៨នេះ មិនទាន់បានបញ្ចប់នៅឡើយ តែអាចនឹងអាចប្រកាសលទ្ធផលប្រឡងមុនការកំណត់ ពោល គឺនៅថ្ងៃទី៩ និង១០ ខែកញ្ញាវិញ បើសិនជាការបូកសរុបពិន្ទុនេះ លឿនជាងការគ្រោងទុក។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីចូលរួមពិធីអបអរនិស្សិត ២១ នាក់ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅអង់គ្លេស កាលពីថ្ងៃទី៤ កញ្ញាម្សិលមិញនេះ ឯកឧត្តម ហង់ ជួនណារ៉ុរដ្ឋមន្ត្រីអប់រំ និងកីឡា បានបញ្ជាក់ដោយមានជំនឿជឿជាក់ថាចំនួនសិស្សដែលបានចូលរួមប្រឡងមធ្យមសិក្សាឆ្នាំនេះនឹងទទួលបាននិទ្ទេស A ជាច្រើនជាងមុន ដោយកាលពីឆ្នាំមុនមានត្រឹមតែ៤២៤នាក់៕