ដើម្បី​បង្កើត​ភាពងាយស្រួល​ដល់​កម្មក​រ​អាច​ជិះ​រថយន្តក្រុង ដោយ​មិន​គិតថ្លៃ

សារព័ត៌មាន​ Cambodia News/

កណ្តាល​ ៖​ ក្នុង​ឱកាស​​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​កូនក្មួយ​កម្មករ​កម្មការិនី​សរុប​ប្រមាណ​២៧៤២៧​នាក់ មកពី​រោងចក្រ​ចំនួន​១៨​នៅក្នុង​ខេត្ត​កណ្តាល​ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែកក្កដា​​ ​នេះ សម្តេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានបញ្ជាក់​ថា ដើម្បី​បង្កើត​ភាពងាយស្រួល​ដល់​កម្មក​រ ដែល​បាន​ធ្វើការ​នៅទីនេះ​អាច​ជិះ​រថយន្តក្រុង ដោយ​មិន​គិតថ្លៃ។

សម្តេច​តេជោ ក៏​បាន​អរគុណ​ម្ចាស់​រោងចក្រ​ទាំងអស់ ដែល​បាន​អនុញ្ញាត​ឲ្យ​កូន​ក្មួយ កម្មករ​បាន​ឈប់​សំរាក​នៅ​ល្ងាច​ថ្ងៃនេះ​ដោយ​មាន​ប្រាក់​ឈ្នួល​ពេញ​ដែល​នេះ ដែល​បង្ហាញ​ពី​ក្តីស្រឡាញ់ និង​យកចិត្តទុកដាក់ ព្រមទាំង​សាមគ្គីភាព​រវាង​កម្មក​រ ​និង​ម្ចាស់​រោងចក្រ​។​

​ក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា ថ្មីៗ​នេះ​សាលា​រាជធានី​ភ្នំពេញ​បាន​បន្ថែម រថយន្តក្រុង​ថែមទៀត ​ដើម្បី​ប្រើប្រាស់​សម្រាប់​ដឹក បងប្អូន​ប្រជាពលរដ្ឋ​និង​កូន​ក្មួយ​កម្មករ ​ជាពិសេស​សាលា​រាជធានី​ភ្នំពេញ​បាន​ពង្រីង​ការដឹកជញ្ជូន​មក​ដល់​តំបន់​នៃ​ស្រុក​អង្គស្នួល​នេះ​ផងដែរ​ដើម្បី​បង្កើត​ភាពងាយស្រួល​ដល់​កូន​​ក្មួយ​កម្មករ​ដែល​បាន​ធ្វើការ​នៅ​ទីនេះ​អាច​ជិះ​រថយន្តក្រុង​ដោយ​មិន​គិតថ្លៃ​(Free) ហើយ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ​សេវាកម្ម​រថយន្ត​ក្រុង​នឹង​ពង្រីក​ផងដែរ​នៅតាម​បណ្តា ជាយក្រុង​ជា​បន្តបន្ទាប់​ទៀត ដូច​ជា​ទៅ​តំបន់​ក្រុង​តាខ្មៅ​ជា​ដើម​៕

 

 

Related Articles

Back to top button
Close
Close