​ចាប់ពី​ថ្ងៃទី​១ ខែកក្កដា​ទៅ​​តម្លៃ​ប្រេង​នឹង​ចុះ​ក្នុង​មួយ​លីត្រ​ ៤​សេន ​​គឺ​ស្មើនឹង ១៦០​រៀល​

សារព័ត៌មាន​ Cambodia News/

​ភ្នំ​ពេញ​ ៖ ថ្លែងបញ្ជាក់ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ​ នៅថ្ងៃទី២២មិថុនានេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាប្រកាស​ចេញ​សម្រាប់​វិស័យ​រដ្ឋ ក៏ដូចជា​ឯកជន​ដែល​ការ​បរិច្ឆេទ នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី​១ ខែកក្កដា​ឆ្នាំ ២០១៨ ប្រកាស​ចេញ​អំពី​បញ្ហា​ប្រេង ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ខែកក្កដា ឆ្នាំ​២០១៨ ប្រេង​គ្រប់​ប្រភេទ​និង​ចុះ ៤​សេន​ដុល្លារ​ក្នុង ១​លីត្រ​។

​សម្តេច​បាន​បន្ត​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៥​ខែ​កន្លងមកនេះ រដ្ឋ​បាន​ឧបត្ថម្ភ​ទុន​ដោយ​ស្ងាត់ស្ងៀម ដើម្បី​រក្សា​ថ្លៃ​ប្រេង​នៅក្នុង​ស្រុក​កុំ​ឲ្យ​ឡើងថ្លៃ​ជ្រុល។ រដ្ឋាភិបាល​បាន​បញ្ចេញ​សាច់ប្រាក់​ចំនួន​ជិត ៨៣​លាន​ដុល្លារ ដើម្បី​ឧបត្ថម្ភ​ធន​ដោយ​ស្ងាត់ស្ងៀម។ ប៉ុន្តែ​វិធានការនេះ​មិន​គ្រប់គ្រាន់​ទេ។

ដូច្នេះ​យើង​ត្រូវមាន​វិធានការ​បន្ថែមទៀត​តាមរយៈ​ការរៀបចំ ទី​១. កំណត់​តម្លៃ​គិត​ពន្ធ​ឱ្យបាន​សមស្រប​ទៅនឹង​តម្លៃ​អន្តរជាតិ​។ ទី​២. តម្លៃ​អាករ​ពិសេស ៣៥​ភាគរយ ត្រូវ​ចុះមក​នៅ ៣០​ភាគរយ​។ តាមរយៈ​វិធានការ​នេះ រដ្ឋ​នឹងត្រូវ​ខាតបង់​ក្នុង​មួយឆ្នាំ​ចំនួន ៣៩​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ជាមួយនឹង​ការឧបត្ថម្ភ​ធន​។ រដ្ឋ​ត្រូវបាន​កាត់បន្ថយ​ចំនួន​ពីរ​សេន​ដុល្លារ​ក្នុង ១​លីត្រ​សម្រាប់​ការបញ្ចុះ​តម្លៃ​ប្រេង​។

ក្រៅពីនោះ​មាន​ក្រុមហ៊ុន​ប្រេង​ក្រុមហ៊ុនសូគីម៉ិច, តេ​លា ,កាល់​តិច,ភីធីធី , ប៉ា​ប៉ា ..​បាន​ចូលរួម​ដើម្បី​បញ្ចុះតម្លៃ​ក្នុង​ផ្នែក​ឯកជន​ចំនួន ២​សេន​ដុល្លារ​ ក្នុង​មួយ​លីត្រ​នេះ​ផងដែរ​។ ដូច្នេះ​ទាំងពីរ​ផ្នែក​នេះ តម្លៃ​ប្រេង​ចាប់ពី​ថ្ងៃទី​១ ខែកក្កដា​ទៅ​ត្រូវ​ចុះ ៤​សេន​ក្នុង​មួយ​លីត្រ គឺ​ស្មើនឹង ១៦០​រៀល​ក្នុង​មួយ​លីត្រ​។ ការឡើង​ថ្លៃ​ប្រេង​មិនមែនជា​រដ្ឋាភិបាល​ជា​អ្នកកំណត់​នោះទេ គឺ​វា​ទាក់ទង​ទៅនឹង​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​៕

 

Related Articles

Back to top button
Close
Close