កម្ពុជាមានផ្ទៃដីធំជាងបច្ចុប្បន្នរហូតដល់ទៅ ៣០០គីឡូម៉ែត្រក្រឡា
ដោយ៖ ហេង នាង
Cambodia News
នៅថ្ងៃទី៩ សីហា ២០១២នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកកម្ពុជា បានថ្លែងឱ្យដឹងជាសាធារណៈលើកដំបូងថា កម្ពុជាមាន ផ្ទៃដីធំជាងបច្ចុប្បន្នរហូតដល់ទៅ៣០០គីឡូម៉ែត្រក្រឡាឯណោះ មិនដូចជាការលើកឡើងរបស់មជ្ឈដ្ឋាននានាដែលបានចោទ ប្រកាន់មកលើរដ្ឋាភិបាលនោះទេ។
លោកហ៊ុន សែនបានឆ្លើយដោយផ្ទាល់មាត់និងមានការផ្សាយបន្តផ្ទាល់គ្រប់ទូរទស្សន៍និងវិទ្យុក្នុងប្រទេសថា ក្រឡាផ្ទៃដីប្រទេស កម្ពុជា ដែលពលរដ្ឋខ្មែរចាំច្បាស់គ្រាប់រូបនោះគឺ ១៨១,០៣៥គីឡូម៉ែត្រការ៉េ ប៉ុន្តែលោកមានការសង្ស័យអំពីការគណនាតួលេខ នេះ។ ចំពោះក្រឡាផ្ទៃនេះ ធ្វើតាមផែនទីដែលបន្សល់ទុកដោយបារាំង ហើយរហូតមក ដល់ពេលនេះ ដីមានបច្ចេកទេស អាចនឹង មានការខុសគ្នារវាងផែនទីនិងដីជាក់ស្តែង។
លោក ហ៊ុន សែន បានថ្លែងឱ្យដឹងយ៉ាងដូច្នេះនៅគ្រាដែលលោកចូលខ្លួនឆ្លើយ បំភ្លឺសំណួរសមាជិកសភាគណបក្សប្រឆាំងទាក់ ទងនឹងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និង វៀតណាម ដែលកាលពីគ្រាកន្លងទៅនាំឱ្យមានការកាត់ទោសលោក សម រង្ស៊ី ឱ្យ ជាប់ ពន្ធនាគារនិងរត់ភៀសខ្លួនផងដែរនោះ៕