​តួឯកប្រុស ក្នុងរឿងកប៉ាល់ទីតានិច ប្រាប់ឲ្យមនុស្សទូទាំងពិភពលោក មកទស្សនាអង្គរវត្ត ឲ្យបានគ្រប់ៗគ្នា

សារព័ត៌មាន​ Cambodia News​/

អាមេរិក (០៨ ធ្នូ ២០១៥) ៖ នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Leonardo DiCaprio តារាសម្តែងជាតួឯកប្រុស ក្នុងខ្សែភាពយន្តហូលីវូដ ដ៏ល្បីល្បាញ TITANIC បានអំពាវនាវទៅដល់ មនុស្សទូទាំងពិភពលោក ឲ្យមកទស្សនាប្រាសាទអង្គរវត្ត ឲ្យបានគ្រប់ៗគ្នា។

លោក Leonardo បាននិយាយទៀតថា៖ “កាលពីដំណើរកម្សាន្ត ក្នុងពេលថ្មីៗនេះ មានទីកន្លែងមួយដែលខ្ញុំចង់អំពាវនាវ ដល់អ្នកទាំងអស់គ្នា ឲ្យទៅទស្សនា គឺប្រាសាទអង្គរវត្ត នៅក្នុងប្រទេសកម្ពុជា។

លោក Leonardo បាន​បន្ត​ថា ប្រទេសកម្ពុជាគឺជាទីកន្លែងវេទមន្តមួយ ដែលខ្ញុំបានទៅដល់ផ្ទាល់។ ប្រជាជននៅទីនោះ គឺគួរឲ្យស្រឡាញ់ខ្លាំងណាស់ ហើយអ្នកអាចនឹងវង្វេងនៅក្នុងតំបន់ប្រាសាទទាំងនោះទៀតផង។ វាគឺជាទីកន្លែងដ៏ស្រស់ស្អាតបំផុត ដែលខ្ញុំបានឃើញ”៕

1

23

 

Related Articles

Back to top button
Close
Close