​ផ្ទុះ​ហ្គាស៍​នៅ​​​អ៊ូស៊ី​ ៥​​នាក់​​ស្លាប់​​ និង​​ ៥​​នាក់​​​ទៀត​​រង​​របួស​

សារព័ត៌មាន​ Cambodia News/

ចិន (២០ កញ្ញា ២០១៦) ៖ មនុស្ស ៥នាក់បាត់បង់ជីវិត និង ៥នាក់ផ្សេងទៀតរងរបួស ក្រោយហេតុការណ៍ផ្ទុះហ្គាស៍បានបំផ្លិចបំផ្លាញអគាររស់នៅមួយកន្លែង ស្ថិតនៅទីក្រុងអ៊ូស៊ីខេត្តភាគកើតចៀនស៊ូប្រទេសចិន។

ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង ៤ៈ៥០នាទីព្រឹកនៅក្នុងអគារកម្ពស់ ២ជាន់ស្ថិតក្នុងសង្កាត់ស៊ីនអ៊ូបណ្ដាលឲ្យអគារបាក់រលំ និងជាប់អ្នកស្រុកនៅទីនោះ។

ក្រុមនគរបាលក្នុងស្រុក, ក្រុមពន្លត់អគ្គីភ័យ និងក្រុមមន្ត្រីសុខាភិបាលបានចាប់ផ្ដើម ប្រតិបត្តិការជួយសង្គ្រោះរបស់ពួកគេនៅក្នុងអគារបាក់បែក។ អ្នករងរបួសត្រូវបានរួសរាន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ការលេចធ្លាយហ្គាស៍បណ្ដាលហេតុការណ៍ផ្ទុះកើតឡើង ខណៈដែលការស៊ើបអង្កេតបន្ថែមទៀតកំពុងបន្ត៕

1 2

Related Articles

Back to top button
Close
Close