លោក អូបាម៉ា ត្រូវបានប្តូរទូរស័ព្ទៈ ពី BlackBerry មកជាទូរស័ព្ទ “ដុំឥដ្ឋ”

សារព័ត៌មាន​​ Cambodia News/

អាមេរិក (១៤ មិថុនា ២០១៦) ៖ ទោះបីនៅសល់ប៉ុន្មានខែទៀត លោក អូបាម៉ា ត្រូវបញ្ចប់អាណត្តិប្រធានាធិបតីក៏ដោយ តែទូរស័ព្ទរបស់លោកត្រូវបាន “តម្រូវ” ឲ្យប្តូរ ។ ទូរស័ព្ទថ្មីនេះ ពុំអាចថតរូបផ្ញើសារ ឬ ស្តាប់ភ្លេងបាន ។ ប្រសិនបើមើលមួយភ្នែក វាស្រដៀងនឹងដុំឥដ្ឋ១បំណែកអីចឹង ។ តែនេះ ជា​សំណូមព​រ​សុវត្ថិ​ភាព​ទំនាក់​ទំនង​ចំពោះប្រធានាធិបតី ។

ព័ត៌មាននេះត្រូវបានលោក អូបាម៉ា ផ្ទាល់ ទម្លាយចេញក្នុងកម្មវិធីសម្ភាសន៍ “The Tonight Show” ថ្មីៗកន្លងមកនេះ ។ លោកឲ្យដឹងថា នៅដើមឆ្នាំ ២០១៦ នេះ ភ្នាក់ងារទទួលបន្ទុកសន្តិសុខ បានយកជូនលោកទូរស័ព្ទថ្មីមួយ ដើម្បីជំនួសឲ្យទូរស័ព្ទ BlackBerry ដែលលោកកំពុងប្រើ ។

គេនៅពុំទាន់ដឹងថា ទូរស័ព្ទនោះ ក្រុមហ៊ុនណាជាអ្នកផលិតទេ ៕

៨

 

 

Related Articles

Back to top button
Close
Close