រដ្ឋបាល​​រាជធានី​​ភ្នំពេញ​​ជូន​ដំណឹង​​​ពី​​ការ​ផ្តល់​​រថយន្ត​ក្រុង​​ជូន​​ប្រជា​ពល​រដ្ឋ​​ជិះ​​ដោយ​​ឥ​ត​គិត​ថ្លៃ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០២ មេសា ២០១៨) ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា អនុវត្តន៍​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​រប​ស់រាជ​ធានី​ភ្នំពេញ ដែលមាន​ស្លាក «​រាជធានី​ភ្នំពេញ​» ចំនួន​៦០​គ្រឿង ដើម្បី​បម្រើសេវា​ដឹកជញ្ជូន​បងប្អូន ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត​មួយចំនួន ចាប់ពី​ថ្ងៃទី​១២ ដល់ ១៨ ខែមេសា ឆ្នាំ​២០១៨ ដោយ​ឥត​បង់ប្រាក់​។​

សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ផ្តល់​កាដូ​ឆ្នាំ​ថ្មី ជូន​ប្រជាជ​ពលរដ្ឋ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ទៅតាម​បណ្តា​ខេត្ត តាមផ្លូវ​ជាតិ​លេខ​១ និង លេខ​៥ ជិះ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​១២ ដល់ ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨​នោះ​, នៅ​រសៀល​ថ្ងៃទី​០១ ខែមេសា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ផ្លូវការ ដើម្បី​ព័ត៌មាន​នេះ​លម្អិត​បន្ថែម​ជូន​ប្រជាពលរដ្ឋ​។​

ចំពោះ​កន្លែង​រថយន្តក្រុង​ចេញដំណើរ មាន​ចំនួន​៣​ទីតាំង​៖
១៖ នៅ​មហា​វី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទល់មុខ​ក្រុមហ៊ុន ម៉ែ​ក​ស៊ឺ​ដេ​ស បី​ន សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​១ ឆ្ពោះទៅ​ខេត្តកណ្តាល ព្រៃវែង និង​ខេត្តស្វាយរៀង​។​

២៖ ចំណត​សួនច្បារ​ឬ​ស្សី​កែវ (​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​) សម្រាប់​បងប្អូន​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​។​

៣៖ ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​៕

 

 

Related Articles

Back to top button
Close
Close