ក្រសួងព័ត៌មានប្រកាសថា ២០១៧ ជាឆ្នាំកម្ពុជាតានតឹងទាំងវិស័យនយោបាយ ច្បាប់ និងការទូត
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ផ្ដល់ដល់អ្នកសារព័ត៌មាន សន្និបាតបូកសរុបសមិទ្ធផល វិស័យព័ត៌មាន និងសោយទស្សន៍ឆ្នាំ២០១៧ និងទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០១៨ ក្រោមអតីភាព រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកឡើង ជាឆ្នាំជោគជ័យដ៏ធំធេង របស់រាជរដ្ឋាភិបាល លើគ្រប់វិស័យ។
ក្រសួងព័ត៌មាន ក៏បានប្រកាសផងដែរថា នៅឆ្នាំ២០១៧ ជាឆ្នាំដែលកម្ពុជា បានជួបនូវស្ថានភាពតានតឹង ទាំងផ្នែកនយោបាយ ផ្នែកច្បាប់ វិស័យការទូត ហើយក៏ឆ្នាំដែលអ្នកសារព័ត៌មាន ធ្វើខុសច្បាប់ផងដែរ៕