ឯក​សារ​​សារ​មន្ទីរ​​ទួល​ស្លែង​​នឹង​ត្រូវ​​បាន​ដាក់​​បញ្ចូល​​ក្នុង​​ប្រព័ន្ធ​​កុំព្យូទ័រ​

សារព័ត៌មាន​ Cambodia New/

ភ្នំពេញ (៣០ មករា ២០១៨) ៖ ​រាល់​ឯកសារ​សារមន្ទីរ​ទួលស្លែង និង​ត្រូវបាន​អភិរក្ស និង​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​ថែរក្សា​កុំ​ឲ្យ​មានការ​បាត់បង់ ខណៈ​ពេល ដែល​ឯកសារ​មួយចំនួន​អាច​ប្រឈម​ការខូចខាត ដោយសារ​អាយុកាល​រប​ស់វា​។​

គម្រោង​អភិរក្ស​និង​ដាក់បញ្ចូល​ឯកសារ​សារមន្ទីរ​ទួលស្លែង​ចូលទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​នេះ ជា​គម្រោង​របស់​អង្គការ Koica​ របស់​ប្រទេស​កូរ៉េ តាមរយៈ​អង្គការ​យូ​នី​ស្កូ សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។​ គម្រោង​នេះមាន​រយៈពេល​ពីរ​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០១៩​និង​ចំណាយ​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ​អាមេរិក​។

ក្នុង​ពិធី​ប្រកាស​ស្ដីពី​ការអនុវត្តន៍​គម្រោង អភិរក្ស​និង​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ក្នុង​ប្រព័ន្ធ​កំ​ព្យូ​ទ័​រនា​ព្រឹក​ថ្ងៃទី ២៩ ខែមករា លោក​ឆាយ វិសុទ្ធ​ប្រធាន​សារមន្ទីរ​ទួលស្លែង បានលើកឡើងថា គម្រោង​នេះ​មាន​រយៈពេល​២​ឆ្នាំ ដោយ​នឹងដាក់​បញ្ចូល​ឯកសារ ប្រមាណ​ជា​៤​សែន​ច្បាប់​ចូល​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ ជា​ឯកសារ​ដ៏​ច្រើន ដែល​យើង​ត្រូវការ​អភិរក្ស​។​

ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​បាន​លើក​ឡើងថា ការអភិរក្ស​និង​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ក្នុង​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ នឹង​ជួយ​ថែរក្សា​ឯកសារ​ឲ្យ​នៅ​គង់វង្ស​បានយូរ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ហើយក៏​អាច​បណ្ដុះបណ្ដាល​ជា​មូលដ្ឋាន​លើ​ជំនាញ ថែរក្សា​និង​អភិរក្ស​ឯកសារ​នានា​ដល់​មន្ត្រី​ជំនាញ​សារមន្ទីរ និង​បញ្ចូល​ឯកសារ​ទាំងអស់​ទៅក្នុង​ប្រព​ន្ធ័​កំ​ព្យូ​ទ័​រ​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​សិក្សា​ស្រាវជ្រាវ​នាពេល​អនាគត​៕

 

Related Articles

Back to top button
Close
Close