ម៉ាឡេស៊ី សម្រេចហាមមិនឲ្យអ្នកធ្វើដំណើរប្រើប្រាស់ខ្សែក្រវាត់កណ្តាល
សារព័ត៌មាន Cambodia News/
សុខភាព (០៣ មករា ២០១៨) ៖ ជាទូទៅពេលធ្វើដំណើរ អ្នកតែងតែពាក់ខ្សែក្រវាត់ចំហៀងខ្លួន និងសម្រាប់អ្នកអង្គុយនៅខាងក្រោយត្រង់កៅអីកណ្តាល ក៏ពាក់ខ្សែវាត់ការពារនៅត្រង់ចំណុចពោះ ដែលខ្សែ ក្រវាត់នេះគេច្រើនហៅថា ខ្សែក្រវាត់កណ្តាល ដើម្បីការពារសុវត្ថិភាពអ្នកនៅពេល ដែលរថយន្តមានបញ្ហាប៉ះទង្គិច ឬមានបញ្ហាគ្រោះថា្នក់ចរាចរណ៍ផ្សេងៗដោយយថាហេតុ។
តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ចូនម៉ាឡេស៊ី បានឲ្យដឹងថា ខ្សែក្រវាត់កណ្តាលនេះអាចជួយទប់ខ្លួនអ្នកដំណើរបានមែនពេលរថយន្តបុកទង្គិចអ្វីមួយ តែកម្លាំងទប់ពេញមួយទំហឹងនេះក៏អាចធ្វើឲ្យប៉ះពាល់សរីរាង្គក្នុងរាងកាយផងដែរដូចជា អាចធ្វើឲ្យបែកពោះ តម្រងនោម ពោះរៀន ក្រពះ ផ្លោកនោម និងស្បួន (សម្រាប់មនុស្សស្រី) ។
យោងតាមហេតុផលខាងលើនេះ ទើបរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចហាមមិនឲ្យប្រជាពលរដ្ឋខ្លួនប្រើប្រាស់ខ្សែក្រវាត់កណ្តាលនេះទៀតទេ ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ នេះតទៅ៕ ប្រែសម្រួលដោយសារព័ត៌មាន Cambodia News (ប្រភពពី ៖ thecoverage)