រសៀលនេះក្រសួងមហាផ្ទៃនឹងដាក់ភស្តុតាងបន្ថែមពាក់ព័ន្ធការរំលាយបក្សសង្គ្រោះជាតិ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ វិច្ឆិកា ២០១៧) ៖ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ នារសៀលនេះ នឹងដាក់ភស្តុតាងសំខាន់ៗ ចំនួន៣បន្ថែមទៀត ក្នុងនោះក៏មានបញ្ជីឈ្មោះថ្នាក់ដឹកនាំបក្សប្រឆាំងដែលត្រូវហាមឃាត់ធ្វើនយោបាយរយះពេល៥ឆ្នាំ ជូនទៅតុលាការកំពូលនឹងជំនុំជម្រះបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ។
តាមគម្រោងតុលាការកំពូល នឹងបើកសវនាការ ទាក់ទងបណ្តឹងសុំរំលាយណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ ។ តាមការកត់សម្គាល់គណបក្សសង្គ្រោះជាតិ មិនគ្រាន់តែប្រឈមការរំលាយនោះទេ ប៉ុន្តែថ្នាក់ដឹកនាំគណបក្សនេះប្រមាណជាង១០០នាក់ នឹងត្រូវប្រឈមមុខការហាមឃាត់មិនឲ្យធ្វើនយោបាយរយះពេល៥ឆ្នាំផងដែរ ៕