ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤នាក់ទៀត ខណៈអ្នកជាសះស្បើយថ្មីចំនួន០១នាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣ មេសា ឆ្នាំ​២០២០) ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០៤នាក់បន្ថែមទៀត នៅ​ថហងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២០នេះ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួន១នាក់។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា បើគិតត្រឹមព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ អ្នកជាសរុបចំនួនកើនដល់៣៥នាក់ និងកំពុងសម្រាកព្យាបាល៧៩នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៤នាក់ ។

សេចក្ដីប្រកាស បញ្ជាក់ទៀតថា អ្នកជំងឺថ្មីទាំង៤នាក់នោះ មានទី១ ៖ បុរសជនជាតិបារាំងអាយុ ៦៧ឆ្នាំ ទី២៖ ស្ត្រីជនជាតិបារាំងអាយុ ៦៧ឆ្នាំដែលជាអ្នកទេសចរបារាំង ក្នុងក្រុមជាមួយនឹងអ្នកទេសចរបារំាង៣០នាក់ដែលមួយចំនួនធំត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩។

ទី៣៖ ស្ត្រីជនជាតិបារាំងអាយុ៥៩ឆ្នាំ ក្នុងចំណោមអ្នកទេសចរបារាំង ៤នាក់ផ្សេងពីក្រុមខាងលើ ដែលបានរកឃើញក្នុងក្រុមនេះ មានវិជ្ជាមានវីរុសកូវីដ១៩ ចំនួន២នាក់ដំបូងគេ) ត្រូវបានដាក្យសម្រាបកព្យាបាលនៅសណ្ឋាគារ ក្នុងក្រុងព្រះសីហនុ និងទី៤៖ បុរសជនជាតិម៉ាឡេស៊ីអាយុ ៤០ឆ្នាំជាអ្នកស្នាក់នៅបណ្ដោះអាសន្ន នៅឃុំពាមជីកង ស្រុកកងមាសខេត្តកំពង់ចាម៕

 

 

Related Articles

Back to top button
Close
Close