​ទណ្ឌិត​ថៃ​ឈប់​ប្ដឹង​តទៅ​ទៀតហើយ

លោក វីរៈ ស៊ុម ក្វាម ឃីត។ រូប ខឹម សុវណ្ណារ៉ា

ទណ្ឌិត​ជា​ជន​ជាតិ​ថៃ ហើយ​ជា​សកម្មជន​របស់​ក្រុម​អាវ​លឿង​ពីរ​នាក់ គឺ​លោក វីរៈ ស៊ុម​ក្វាម​ឃីត និង​អ្នកស្រី រ៉ា​ទ្រី ភិ​ប៉ា​តា​ណា​ប៉ៃ​ប៊ូ​ន ត្រូវ​បាន​តុលាការ​សាលាឧទ្ធរណ៍​កម្ពុជា​កោះ​ហៅ​មក​សាកសួរ​នៅ​​ថ្ងៃទី ២៨ ធ្នូ ឆ្នាំ​ ២០១១ នេះ​ពី​រឿង​ពួក​គេ​មិន​ប្ដឹង​ឧទ្ធរណ៍​វិញ​។

អ្នក​ទាំង​ពីរ ដែល​បាន​ជាប់ទោស​ក្នុង​បទ​ចារកម្ម និង​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹក​កម្ពុជា​បាន​ប្រាប់​តុលាការ​ថា ពួក​គេ​បាន​ព្រម​ដក​ពាក្យ​បណ្ដឹង ហើយ​ឈប់​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ការសម្រេច​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​។

មន្ត្រី​តុលាការ​មួយ​រូប​បាន​និយាយ​ថា ការ​ឈប់​ប្ដឹង​របស់​ទណ្ឌិត​ថៃ​​ទាំង​ពីរ​រូប​នេះ គឺ​ដើម្បី​ងាយ​ស្រួល​ឈាន​ទៅ​ស្នើ​សុំ​ព្រះមហាក្សត្រ​ខ្មែរ​ឲ្យ​ផ្ដល់​ព្រះ​រាជ​ទាន​ទោស និង​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕



លោក រស់ អូន មេធាវី​ការពារ​ក្ដី​ឲ្យ​ទណ្ឌិត​ថៃ​ទាំងពីរ​​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​សាលាឧទ្ធរណ៍​ថា ចៅក្រម​គ្រាន់តែ​សាកសួរ​បន្ថែម​ដល់​ទណ្ឌិត​ទាំងពីរ​នាក់ ពី​រឿង​ដែល​ខ្លួន​បាន​សម្រេច​ចិត្តជា​ផ្លូវ​ការ​ដក​ពាក្យបណ្ដឹង​ពី​សាលាឧទ្ធរណ៍​មិន​ប្ដឹង​ ប្រឆាំង​ទៅ​នឹង​សាលក្រម​សាលាដំបូង ដើម្បី​ងាយ​ស្រួល​ដល់​សាលាឧទ្ធរណ៍​លុប​រឿងក្ដី​នេះ ចេញពី​បញ្ជី​ក្ដី​សាលាឧទ្ធរណ៍៕

Related Articles

Back to top button
Close
Close