ការ​ប្រមាញ់​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ផ្តោតលើ​ប្រទេស​ចំនួន៦​

សារព័ត៌មាន​ Cambodia News/

​ថៃ (៣០ សីហា ២០១៧) ៖ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​សីហា​ថា ក្រសួងការបរទេស​បាន​ស្វែងរក​កិច្ចសហប្រតិបត្តិការ​តាមរយៈ​បណ្តាញ​ទូត​ជាមួយ​ប្រទេស​ចំនួន ៦ និង​ពិនិត្យមើល​ចំណុច​អន្តោប្រវេសន៍​តាម​បណ្តោយ​ព្រំដែន​ថៃ​ដើម្បី​ស្វែងរក​លោកស្រី​យី​ង​ឡាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​ព្រះរាជាណាចក្រ​ថៃ ភ្លាមៗ​មុនពេល​សាលក្រម​ត្រូវបាន​ប្រកាស​អំពី​ករណី​គម្រោង​សន្យា​ទិញស្រូវ​អង្ករ​កាលពី​សប្តាហ៍​មុន​។

អាជ្ញាធរ​ថៃ​បាន​ទាក់ទង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម សិង្ហ​បុរី និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ក្នុងការ​ប្រមាញ់​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់​ស៊ីណា​វ៉ា​ត់ ខណៈ​ពួកគេ​ជឿថា លោកស្រី​បានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ទាំងនេះ​ដើម្បី​គេចខ្លួន​។​

​ទីកន្លែង​លក់ខ្លួន​បច្ចុប្បន្ន​របស់​លោកស្រី​យី​ង​ឡាក់​នៅតែ​ជា​អាថ៌កំបាំង ចាប់តាំងពី​លោកស្រី​មិនបាន​បង្ហាញខ្លួន​នៅ​តុលាការ​កំពូល​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ស្តាប់​សេចក្តីសម្រេច​ចុងក្រោយ​លើ​ការចោទប្រកាន់​លោកស្រី​ពីបទ​មិន​យកចិត្តទុកដាក់​លើ​ភាពមិនប្រក្រតី​ក្នុង​គម្រោង​សន្យា​ទិញស្រូវ​អង្ករ​ដែល​បណ្តាលឱ្យ​ខាត​ថវិការដ្ឋ​រាប់ពាន់​លាន​បាត ៕

2

 

 

 

Related Articles

Back to top button
Close
Close