សម្តេចតេជោ ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ សីហា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះអញ្ជើញចុះទៅជួបសំណេះសំណាលដោយផ្ទាល់ ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។
ក្នុងកិច្ចសំណេះសំណាលកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញជាច្រើនពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទាញអ្នកវិនិយោគមកបង្កើតរោងចក្រនានា នៅកម្ពុជាបង្កើនការងារជូនប្រជាពលរដ្ឋខ្មែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីកិច្ចខិតខំ និងការយកចិត្តទុកដាក់ជាច្រើនទៀតដើម្បីជំរុញដល់ការដំឡើងប្រាក់ខែជូនដល់កម្មករ និងការងារមួយចំនួនទៀតក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត ដូចជាការតបណ្តាញអគ្គិសនីនិងបណ្តាញទឹកដល់បន្ទប់ស្នាក់នៅរបស់កម្មករកាត់បន្ថយការចំណាយ៕