បងប្រុសបង្កើតអ្នកនាង ខៀវ សានសាណា បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងដោយសារប្រច័ណ្ឌ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ សីហា ២០១៧) ៖ ប្តីប្រពន្ធវ័យក្មេងមួយគូដែលត្រូវជាក្មួយលោកនាយឧត្តមសេនីយ៍ ខៀវ សុភគ្ រអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបាញ់សម្លាប់ប្រពន្ធ រួចហើយបាញ់សម្លាប់ខ្លួនឯងនៅគេហដ្ឋាន ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្បែរបុរី៩៩៩បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ប្តីប្រពន្ធដែលសម្លាប់ និងធ្វើអត្តឃាតនេះប្តីឈ្មោះ ខៀវ កាណែល ដែលមានតួនាទីជាអនុប្រធានការិយាល័យគណនេយ្យ និងជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។ ឈ្មោះ ខៀវ កាណែល ត្រូវជាកូនបង្កើតរបស់លោក ខៀវ កូឡា និងជាក្មួយបង្កើតនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងជាបងប្រុសបង្កើតរបស់អ្នកនាង ខៀវ សានសាណា ពិធីការរិនីទូរទស្សន៍ CTN និង MYTV។ ប្រភពសន្និដ្ឋានថា ករណីបាញ់ប្រហារនេះ កើតឡើងដោយសារលោក ប្រច័ណ្ឌប្រពន្ធ៕