ស្ថានភាពព្រំដែនកម្ពុជា-ឡាវ ត្រង់ចំណុច អូរអាឡៃ កំពុងមានសភាពតឹងតែង
សារព័ត៌មាន Cambodia News/
ស្ទឹងត្រែង (១១ សីហា ២០១៧) ៖ តាមប្រភពព័ត៌មានពីព្រំដែនកម្ពុជា-ឡាវ ត្រង់ចំណុចអូរអាឡៃ កំពុងមានសភាពតឹងតែង ខណៈដែលកងទ័ពឡាវជាច្រើននាក់បានចល័ត និងចូលមកឈា្លនពានទឹកដីកម្ពុជា។
មន្ត្រីយោធាកម្ពុជាបានបញ្ជាក់ នៅព្រឹកថ្ងៃទី១១ ខែសីហានេះ កងទ័ពឡាវកំពុងកើនកម្លាំង ដែលធ្វើឱ្យតំបន់នោះ(អូរអាឡៃ)កាន់តែតានតឹង តែមិនទាន់មានការផ្ទុះអាវុធដាក់គ្នានៅឡើយ៕