សម្ដេច ហ៊ុន សែន ថា សម្រាប់អតីត មេដឹកនាំ បក្សប្រឆាំង ទាល់អនុវត្តទោស២ភាគ៣សិន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ មិថុនា ២០១៧) ៖ បើទោះបីមានការបើករបាំងឲ្យអតីតមេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី អាចវិលត្រឡប់មកកាន់កម្ពុជាវិញក្ដី ប៉ុន្តែសម្រាប់ទោសទណ្ឌជាប់ពន្ធនាគារមិនទាន់ត្រូវបានទម្លាក់ចោលនៅឡើយទេ ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតមកពីសកលវិទ្យាល័យបញ្ញាសាស្ត្រ កាលពីព្រឹកមិញ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ទាល់តែមានការអនុវត្តទោស២ភាគ៣សិន ទើបសម្ដេចអាចស្នើសុំឲ្យព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោសឲ្យ ។
សម្តេចបន្តថា មានអ្នកខ្លះថា អន្ទាក់ច្បាប់ ក្នុងនយោបាយ តែសម្រាប់ខ្ញុំ ច្បាប់គឺច្បាប់ អនុវត្តច្បាប់់ទៅ ។ សូមអនុវត្តទោស២ភាគ៣ទៅ ចាំសុំព្រះរាជទានលើកលែងទោស។ ខ្ញុំធ្លាប់សម្រួលអ្នកឯកច្រើនដងហើយ អ្នកគួរតែយល់ ។
សេចក្ដីថ្លែងនេះបានធ្វើឡើងបន្ទាប់ពីសម្ដេចបានបញ្ជាឲ្យមានការលុបចោល លិខិត១៥១ របក ចុះកាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦ ដែលដាក់បំរាម មិនឲ្យអតីតមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងរស់នៅប្រទេសបារាំងរូបនោះ វិលត្រឡប់កាន់កម្ពុជាវិញនោះ ៕