ស្លាប់​៤​នាក់​ របួសធ្ងន់​ស្រាល​៩​នាក់​ គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២​ ខែតុលា ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៥ តុលា ២០១៦) ៖  ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក ( យប់ ៣លើក ) បណ្តាល​ឲ្យមនុស្សស្លាប់ ៤នាក់ ( ស្រី ១នាក់ ) រងរបួសធ្ងន់ ៦នាក់ ( ស្រី ១នាក់ ) និងរងរបួសស្រាល ៣នាក់ ( ស្រី ១នាក់ )  ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៩គ្រឿង រួមមាន ម៉ូតូ ចំនួន ៧គ្រឿង និងរថយន្តធុនតូច ចំនួន ២គ្រឿង  ។

ក្នុងរបាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍  រួមមាន ល្មើសល្បឿន ៣លើក ( ស្លាប់ ១នាក់ ) , មិនគោរពសិទ្ធិ ២លើក ( ស្លាប់ ១នាក់ ) , និងមិនប្រកាន់ស្តាំ ១លើក ( ស្លាប់ ១នាក់ ) ។  ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់  ( យប់ ៣នាក់  ) ៕

3

Related Articles

Back to top button
Close
Close