ប្រធានាធិបតីហ្វីលីពីន៖ លោកមិនបានស្វែងរកការគាំទ្រពីអាមេរិកដើម្បីបញ្ចប់សង្គ្រាមក្នុងទីក្រុងម៉ារ៉ាវីនោះឡើយ
សារព័ត៌មាន Cambodia News/
ហ្វីលីពីន (១២ មិថុនា ២០១៧) ៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកមិនបានស្វែងរកការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ការហ៊ុមព័ទ្ធទីក្រុងនាភាគខាងត្បូងប្រទេសហ្វីលីពីន ពីសំណាក់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយម មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានកំពុងផ្ដល់ជំនួយបច្ចេកទេសតាមសំណើរបស់រដ្ឋាភិបាល។
បន្ទាប់ពីចុះទៅសាកសួរសុខទុក្ខទាហាន ដែលបានបញ្ជូនទៅទីក្រុង Cagayan de Oro ស្ថិតនៅចម្ងាយ ប្រមាណ 100គីឡូម៉ែត្រពីទីក្រុង Marawi លោក Duterte បានប្រាប់អ្នកសារព័ត៌មានថា លោកមិនដែលទៅក្បែរអាមេរិកឲ្យជួយលោកនោះទេ។ នៅពេលសួរអំពីការគាំទ្ររបស់សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធគាំទ្ររដ្ឋអ៊ីស្លាមក្នុងទីក្រុងម៉ារ៉ាវីលើកោះ Mindanao លោក Duterte បាននិយាយថា លោកមិនបានដឹងទេរហូតពួកគេមកដល់។
សហប្រតិបត្តិការរវាងសម្ព័ន្ធមិត្តយូរអង្វែងក្នុងការប្រយុទ្ធប្រឆាំងនេះគឺមានសារៈសំខាន់ណាស់ ប៉ុន្តែលោក Duterte ដែលបានឡើងកាន់អំណាចមួយឆ្នាំកន្លងមកនេះ បែរជាប្រកាន់ជំហរអរិភាពចំពោះទីក្រុងវ៉ាស៊ីនតោន និងបានប្ដេជ្ញាច្រានចោលយោធាចារ និងទីប្រឹក្សាយោធាអាមេរិកទៅវិញ៕