សម្តេច​តេ​ជោ ៖ វិស័យ​ទេសចរណ៍​ជា​វិស័យសេដ្ឋកិច្ច និង​សង្គម ​ជួយ​ជំរុញ​ដល់​កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ

សារព័ត៌មាន​ Cambodia News/

សៀមរាប (១២ មិថុនា ២០១៧) ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ទីក្រុង​បេតិកភណ្ឌ​លើក​ទី​១ ក្រោម​ប្រធានបទ «​ការអភិរក្ស និង​ការការពារ​ទីក្រុង​បេតិកភណ្ឌ (Conserving and Presenting Urban Heritages)»​។ ​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា វិស័យ​ទេសចរណ៍​ជា​វិស័យសេដ្ឋកិច្ច និង​សង្គម ដែល​ជួយ​ជំរុញ​ដល់​កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាត់បន្ថយ​ការ​កើន ឡើង​នូវ​កម្តៅ​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​មានការ​រីកចម្រើន គឺ​ទាមទារ​ប្រទេស​ក្នុង​តំបន់​ទាំងអស់ ត្រូវធ្វើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ ថា ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ចំនួន​៥​លាន​នាក់ ក្នុង​កំណើន ៥% និង​រកចំណូលបាន​ជា​ង ៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ សម្តេច​បន្ត​ថា តាម​ការរំពឹងទុក​ឆ្នាំ​២០១៧ កម្ពុជា​អាចនឹងទទួល​បាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ ៥,៤​លាន​នាក់ ហើយ ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០​។ ឆ្នាំ​២០១៦ វិស័យ​ទេសចរណ៍​កម្ពុជា បាន​បង្កើត​ការងារ ដោយផ្ទាល់​ប្រមាណ​ជាង ៦២​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ជាច្រើន​ម៉ឺន​នាក់​បន្ថែមទៀត​៕

6

 

​ ​

Related Articles

Back to top button
Close
Close