សម្តេច​​តេ​ជោ​​ថា​ នឹង​​រាំ​បទ​​”​ឆ្កែ​រត់​បុក​​ប៉ោត​”​រួមជាមួយ​​បទ​”​រាំ​អីចេះ​” ក្នុង​ឱ​​កាស​បុណ្យចូលឆ្នាំថ្មី​

សារព័ត៌មាន​ Cambodia News/

កម្សាន្ត (០៣ មេសា ២០១៧) ៖ ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​មានប្រសាសន៍ថា​ក្រៅ​ពីបទ “​រាំ​អីចេះ​” នៅមាន​​បទ​ចម្រៀង​ប្រភេទ​សប្បាយៗ​មួយ​បទ​ទៀត​ដែល សម្ដេច​តេ​ជោ ហ៊ុន សែន ត្រៀម​រាំ​នៅ​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ​ដែរនោះ​គឺ​បទ​”​ឆ្កែ​រត់​បុក​ប៉ោត​”​របស់​អ្នកចំរៀង​ពេជ្រ សោភា​។

​បើតាម​ប្រសាសន៍​របស់​សម្ដេច​នៅ​ព្រឹក​នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន ហៅ​ផ្លូវ​៦០​ម៉ែត្រ​បទ​​ចម្រៀង​មួយ​បទ​ថ្មី​ទៀត​ដែល​សម្ដេច​លើកឡើង​នេះ មាន​ចំណងជើង​ថា “​ឆ្កែ​រត់​បុក​ប៉ោត​” ជា របស់​ហង្ស​មាស​ដូច​បទ​”​រាំ​អ៊ីចេះ​”​ដែរ​​តែ​ច្រៀង​ដោយ​ពេជ្រ សោភា​។​

​ដំបូង​ឡើយ​សម្ដេចនាយក​រដ្ឋមន្ត្រី ថ្លែង​ពី​ការឡើង​ស្រក​នៃ​គីឡូ​របស់​សម្ដេច ហើយ​ថា ប្រសិនបើ​គីឡូ​ធ្លាក់​ដល់​៧៦​គីឡូក្រាម ឆ្នាំនេះ សម្ដេច​នឹង​រាំ​ទៀត​ក្នុង​បទ “​រាំ​អីចេះ​” និង​បទ “​ឆ្កែ​រត់​បុក​ប៉ោត​”​។​

​គួររម្លឹកថា កាលពី​ឆ្នាំមុន នៅ​អង្គរ​សង្ក្រាន្ត​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​រាំ​បទ​”​ញី​កែងជើង​”​របស់​ងួន​ ​ចាន់​ដេវីដ​ដែលជា​តារាង​​ចម្រៀង​រ៉េ​ប​របស់​ពេជ្រ សោភា ដែល​ធ្វើ​ឲ្យ​តារាចម្រៀង​ទាំងពីរ​នេះ​ឡើង​កូដ​កាន់តែខ្លាំង​ផងដែរ​៕

Capture

 

Related Articles

Back to top button
Close
Close