​សូដា​ នីតា ​វិល​ពី​អា​មេរិក ​ក្តាប់​កិច្ច​ការ​សិល្បៈសារ​ជា​ថ្មី​

សារព័ត៌មាន​​ Cambodia News/

feb2b0e9-7c12-428e-a639-f70958e01950ភ្នំពេញ (១៤ ឧសភា ២០១៤) ៖ កញ្ញា​សូដា នីតា ទើបតែ​វិល​ត្រឡប់​មក​ពីការ​សម្តែង​នៅ​អាមេ​រិក កាល​ពី​ដើម​ខែ​នេះ​ប៉ុណ្ណោះ ​បន្ទាប់​ពីដឹក​ដៃកំលោះ​សាច់​ស ​លោក​អែន ឌី ទៅ​ច្រៀង​​រាំ​នៅ​ទី​នោះ​អស់​រយៈ​ពេល​ជាង​៤​ខែ ។

គ្រាន់​តែ​វិល​មក​វិញ​ភ្លាម​ សូដា នីតា មិន​ដំអក់​សម្ងំ​នៅ​ផ្ទះ​សម្រាក​​កាយ​ឱ្យ​បាត់​ល្វើយ​ខ្លួន​ទេ នាង​បាន​ច្បាម​កិច្ច​ការ​សិល្បៈ​​ទាំង​អស់​ភ្លាមៗ​ បើ​ទោះ​បី​ជា​នាង​សល់​លុយ​ច្រើន​ពី​ការ​សម្តែង​នៅ​អាមេរិក​​ក៏​ដោយ​នោះ ។

ក្នុង​ជំនួប​ចុង​ក្រោយ​មួយ ​ពេល​កំពុង​​បង្ហាញ​វត្ត​​មាន​នៅ​ស្ថានីយ​ទូរទស្សន៍​អប្សរា​នៅ​ក្នុង​កម្ម​ វិធី «មេផ្ទះ​លេខ​១» កញ្ញា​សូដា នីតា បាន​រៀប​រាប់​ដំណើរ​ចេញ​ទៅ​អាមេរិក​ថា នាង​សម្តែង​នៅ​ទី​នោះ​កន្លង​មក បាន​រយៈ​ពេល​៤​ខែ​ជាង​ នៅ​ពេល​ដែល​នាង​កំពុង​តែមមា​ញឹក​កិច្ច​ការ​នៅ​ក្នុង​ប្រទេស ។

៤​ខែ​ជាង​នៅ​អាមេរិក​ ជា​ពេល​វេលា​មួយ​ដែល​នាង​មាន​ភាព​នឹក​រំលឹក​ចំពោះ​ស្រុក​ទេស​ជា​ខ្លាំង​ ហើយ​ក៏​ជា​ពេល​វេលា​មួយ​ដែល​នាង​នៅ​ដិត​ដាម​ដោយ​​អនុស្សាវរីយ៍​ជាច្រើន​នៅ​ លើ​ទឹក​ដី​អាមេរិក​ដែល​កើត​ចេញពី​ការ​ស្រឡាញ់គាំទ្រ​របស់​ប្រជា​ជន​ខ្មែរ​នៅ ​ទីនោះ​ធ្វើ​ឱ្យ​យើង​បាន​បាត់​ក្តី​នឿយ​ហត់​នឹក​ស្រុក​ទេស​ខ្លះ ។

សូដា នីតា បាន​ឱ្យ​ដឹង​ទៀត​ថា ការ​ងារ​សិល្បៈ គឺ​នាង​បាន​ទទួល​ពេញដៃ​ដូច​មុន​ដដែល ដូចជា​​ធ្វើ​ជា​ពិធី​ការិនី​នៅ​ហង្ស​មាស ស៊ីធីអិន និង​នៅ​ទូរទស្សន៍​ជាតិ ហើយ​មាន​កិច្ច​ការ​ផ្សេង​ទៀត​ដែល​ត្រូវ​ដើរ​បង្ហាញ​ម៉ូដ​រាប់​ទាំងការ​ឡើង​ ច្រៀង​ សម្តែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​មួយ​ផ្នែក​ទៀត ៕

cAM2060c051ba2300e3818d4baa86699e1ddabb81ce2Cam31

Related Articles

Back to top button
Close
Close