ផលិតករ​បង្ហើប​​ពី​តម្លៃ​ខ្លួន របស់ សុខ សោ​ម៉ាវត្តី

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៤ មីនា ២០១៧) ៖  អ្នកនាង សុខ សោម៉ាវត្តី បានធ្វើការបដិសេធថា ការប្រកាសផ្អាកការសម្ដែងរបស់ខ្លួន ពុំមែនជាលេសដើម្បីតម្លើងថ្លៃខ្លួន ដូចការចោទប្រកាន់នោះ ស្រាប់តែនៅពេលថ្មីៗនេះ ផលិតករមួយរូប បានបង្ហើបពីតម្លៃខ្លួនពិតរបស់ សុខ សោម៉ាវត្តី ចំពោះការថតភាពយន្តខ្នាតធំ ដែលជាតម្លៃមួយខ្ពស់គួរសម បើប្រៀបធៀបនឹងតារាសម្ដែងល្បីៗស្រករគ្នា។
Captureប្រភពព័ត៌មានពីផលិតកររូបនោះ បានបង្ហើបថា តម្លៃខ្លួនរបស់តារាសម្ដែង ដែលមានប្រជាប្រិយភាពខ្លាំង គឺអ្នកនាង សុខ សោម៉ាវត្តី មានតម្លៃចន្លោះ ពី៥ពាន់ ទៅ៦ពាន់ដុល្លារអាមេរិក ក្នុងការថតរឿងដុំខ្នាតធំមួយរឿង ខណៈដែលរឿងដុំនោះ ថតរយៈពេលតែ១សប្ដាហ៍ ឬយ៉ាងយូរជាង១០ប៉ុណ្ណោះ គឺចប់រួចរាល់ហើយ។ ប៉ុន្តែចំពោះរឿងភាគវិញ គឺមិនបានដឹងនោះទេ។

ជាការកត់សម្គាល់តម្លៃនេះ គឺត្រូវបានផលិតករមួយចំនួន ធ្វើការពិចារណា ដោយអ្នកខ្លះគិតថា ថ្លៃណាស់ ហើយអ្នកខ្លះទៀតគិតថា សមរម្យ ព្រោះតែ សុខ សោម៉ាវត្តី ជាតារាលំដាប់ខ្ពស់ រឿងណាក៏នាងសម្ដែងជាតួឯកដែរ តម្លៃប៉ុណ្ណឹងអាចទទួលយកបាន ខណៈដែលផលិតករថ្មី ទើបតែកវែកកឆ្នាំង ប្រហែលជាមិនហ៊ានយកនាង មកសម្ដែងនោះទេ៕

8 9

 

Related Articles

Back to top button
Close
Close