កាត់ទោសអ្នកបង្ហោះវីដេអូតាមហ្វេសប៊ុកប្រមាថអាយុជីវិតសម្តេចតេជោ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ កុម្ភៈ ២០១៧) ៖ កាលពីព្រឹកមិញនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ កាត់ទោសយុវជនម្នាក់ ដែលបង្ហោះវីដេអូតាមហ្វេសប៊ុក ដាក់បណ្តាសាប្រមាថអាយុជីវិត សម្តេច ហ៊ុន សែន។ យុវជនរូបនេះឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព អាយុ២៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងថា នឹងសម្លាប់ និងញុះញង់ឲ្យមានការរើសអើង។ ក្នុងពេលសវនាការ យុវជនរូបនេះសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន៕