បុរស​ម្នាក់​រង​របួស​ធ្ងន់​ខណៈ​ពេល​បើក​ម៉ូតូ​ទៅ​បុ​ក​ទ្រូង​ផ្លូវ​

ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់​ថ្ងៃទី ១៧ ខែមករា ​​បុរស​ម្នាក់ ​បាន​ជិះ​ម៉ូតូ​ទៅបុក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​របួសធ្ងន់ នៅ​តា​បណ្តោយ​វិថី​ព្រះសីហនុ ជិត​វត្ត​លង្កា ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​បុរស​ដែល​រងរបួស​ធ្ងន់​ខាងលើនេះ​ពុំទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​ខាង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស ស៊េរី ២០០៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1A9782 តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ល្បឿន​ទៅបុក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ដួល​ អូស​ចំងាយ​ជិត​ដប់​ម៉ែត្រ រងរបួស​ធ្ងន់ និង​ម៉ូតូ​បាន​រង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង។

ក្រោយពេល​កើតហេតុ​បុរសរងគ្រោះ​បាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់​​ចំណែក​​ម៉ូតូ​​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​វាស់វែង​ដកហូតយក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​តាមច្បាប់​៕​​

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close