យុវជន​ម្នាក់បាន​បង្ហោះ​សារសុំទោសរួច​ ក៏​​ទៅ​បញ្ចប់ជីវិត

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០២ កុម្ភៈ ២០១៧) ៖ យុវជន​ម្នាក់ខឹង​ម្តាយ​ស្តីបន្ទោស​ខ្លាំង រឿង​​​បំផ្លាញ​លុយកាក់​ក្នុងផ្ទះ​​ ​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​ក្រខុប ធ្វើ​ឲ្យ​មាន​ការ​​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​០២ កុម្ភៈ  ស្ថិត​ត្រង់​ចំណុច​ដី​ឡូត៍​ក្នុងភូមិ​ត្រពាំង​ល្វា​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ប៉ាត់ រតនា ហៅ​អាវ៉ា អាយុ​៣០​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​១២B ភូមិ​កើតហេតុ មាន​ម្តាយ​ឈ្មោះ​ប៉ាត់ វាសនា អាយុ​៤៨​ឆ្នាំ ជា​តួល្ខោន និង​ជា​អ្នក​លក់ដូរ​ផង​ដែរ ។

មុនពេល​កើតហេតុ ​ជន​រង​គ្រោះ​បាន​ដើរ​ចេញពី​ក្នុងផ្ទះ​បាត់ រួច​ក៏​បង្ហោះ​សារ​បណ្តាំ​មួយ​នៅ​លើ Facebook មុន​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​ទៀត​ថា «RIP វា​ជិត​ដល់​ពេល​សម្រាប់​ខ្ញុំ​ហើយ ថ្ងៃ​ណាមួយ​អ្នក​គ្រប់​គ្នា​នឹង​យល់​ពី​អារម្មណ៍​របស់ខ្ញុំ នៅ​ពេល​ណាមួយ ពេលវេលា​មក​ដល់ អ្នក​នឹង​ដឹង​ច្បាស់​ថា អ្វី​ទៅ​សំខាន់​ជាង​លុយ ដែល​អ្នក​ខំ​កេង​ទុក ហើយ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​នោះ គឺ​អោយ​សំណង​នោះ​ទៅ​លោក​ទាំងអស់ ក្រុម​គ្រួសារ​ទាំងអស់ មិនបាច់​ចំណាយ​មួយ​រៀល​ណា​ឡើយ សំរាប់​ធ្វើ​ឱ្យ​ខ្ញុំ​» ។

លុះដល់​ព្រឹក (​ម៉ោង​កើតហេតុ​) ក៏​ស្រាប់តែ​ត្រូវ​ពលរដ្ឋ​នៅ​ជិត​ផ្ទះ​ប្រាប់​ថា ឃើញ​ជន​រង​គ្រោះ​ចង​.​ក​ស្លាប់​នៅ​ក្រោម​ដើម​ក្រខុប​បាត់​ទៅ​ហើយ ។ ពាក់ព័ន្ធ​ករណី​លើ​នេះ​ដែរ តាម​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ ពិនិត្យ​ទៅ​គឺ​មិន​មាន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ​ទេ៕

១

Related Articles

Back to top button
Close
Close