​អាជ្ញាធរ​​នឹង​​ចាត់​វិធាន​ការ​​រុះ​រើ​​ផ្ទាំង​​ប៉ា​ណូ​​ផ្សាយ​​ពាណិជ្ជ​​កាត់​​ទទឹង​ផ្លូវ​​ចេញ​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (០៤ មករា ២០១៧) ៖ ​ក្នុង​ឆ្នាំ​២០១៧​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងមាន​វិធានការ​រុះរើ​របា​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ដែល​ដាក់​កាត់​ទទឹងផ្លូវ​ចេ​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដោយ​ផ្អែក​តាម​សេចក្តីណែនាំ​ស្តីពី​ការកែតម្រូវ​និង​កែលម្អរ​ឡើងវិញ​នូវ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​

នេះ​បើ​តាម​ការឲ្យ​ដឹង​ពី​ លោក មាន​ចាន់​យ៉ា​ដា​ អភិបាលរង​រាជធានី​ភ្នំពេញ​បានលើកឡើង​បែបនេះ​ក្នុងពេល​ប្រជុំ​ជាមួយ​តំណាង​និង​ប្រធាន​ក្រុមហ៊ុន​ផ្សាយ​ពាណិជ​កម្ម​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៧​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ទៀតថា ​៖​ជា​របត់​ថ្មី​ក្នុង​ឆ្នាំ​២០១៧​ ការដាក់​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ទីសាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវតែមាន​ការកែលម្អរ​និង​ត្រូវតែ​ស្របតាម​ស្តង់ដារ​មួយ​ច្បាស់លាស់​ក្នុងចំណោម​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​សរុប​ចំនួន​៣៦៤៤​ផ្ទាំង​ដែលមាន​ក្នុង​រាជធានី​ភ្នំពេញ​ជា​ប៉ាណូ​មានច្បាប់​ឲ្យ​មាន​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​រក្សាបាន​នូវ​បរិស្ថាន​និង​សោ​ភណ្ឌ​ភាព​ទីក្រុង​៕

1

Related Articles

Back to top button
Close
Close