លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន រកឃើញវិជ្ជមានកូវីដ១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៧ មេសា ២០២១) ៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានមន្រ្តីសុខាភិបាល និងអាជ្ញាធរ ប្រាប់ថា លោកបានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ។
ក្រុមគ្រូពេទ្យបានប្រាប់បណ្តាញព័ត៌មានថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ពិតបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
អាជ្ញាធរ និងមន្រ្តីសុខាភិបាល សូមអំពាវនាវដល់អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយលោក ម៉ៅ អាយុទ្ធ សូមទៅយកសំណាក ដើម្បីស្វែងរកជំងឺកូវីដ១៩៕