សំណុំរឿង​លោក សម រង្ស៊ី ចោទ​​សម្តេច​​តេ​​ជោ​​ទិញ ​Facebook ​Like ​បន្ត​​សវ​នាកា​រ​​ព្រឹក​​នេះ​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៨ វិច្ឆិកា ២០១៦) ​៖ ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​សវនាការ​លើ​សំណុំរឿង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ដែល​ចោទប្រកាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា បាន​ទិញ Facebook Like​។ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក អ៊ឹម វណ្ណៈ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ និង សៀង សុខ ជា​តំណាង​អយ្យការ​។​

គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​សម រង្ស៊ី (Sam Rainsy) បាន​បង្ហោះ​អត្ថបទ ដែលមាន​ខ្លឹមសារ​មូល​បង្កាច់​ខុសពី​ការ ​ពិត ដែល​ចោទប្រកាន់​លោក សោម សឿន ថា បាន​ណែនាំ​ដល់​មន្ត្រី អ្នកគាំទ្រ និង​បណ្តាញ រួមទាំង​មន្ត្រីរាជការ​ស៊ីវិល ប៉ូលិស​និង​ទាហាន ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ ក្នុង​គោលបំណង​ផ្តល់​ការ Like សិប្បនិម្មិត​ដល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​ការអត្ថាធិប្បាយ ថា Like មួយចំនួនធំ​ដែល​បង្ហាញ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច គឺ​បានមកពី​ការទិញ ឬ​ជួល​មនុស្ស​ក្រីក្រ​ដែល​អត់​ការងារ​ធ្វើ​ឲ្យ​បង្កើត Accounts (​គណនី​) Facebook ក្លែងក្លាយ​ដើម្បី​ផ្ដល់ Like សិប្បនិម្មិត​ក្លែងបន្លំ​ជូន​សម្ដេច​៕

4

Related Articles

Back to top button
Close
Close