ជំនន់​​ទឹក​​ភ្លៀង​​បង្ខំ​​ឲ្យ​​ផ្អាក​​ចរាចរណ៍​​លើ​​កំណាត់​​ផ្លូវ​​ជាតិ​​លេខ​​៤​

សារព័ត៌មាន​​ Cambodia News/

កំពង់ស្ពឺ  (១៧ តុលា ២០១៦) ៖ បន្ទាប់ពីទទួលរងភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាមក អាជ្ញាធរខេត្តកំពង់ស្ពឺ បាន​ប្រកាស​ផ្អាក​ចរាចរណ៍​នៅលើផ្លូវជាតិលេខ ៤ នៅថ្ងៃអាទិត្យ នៅស្រុកភ្នំស្រួច ដោយកំណាត់ផ្លូវជាតិត្រង់ចំណុចអូរវែង ស្ថិតក្រោមទឹកជំនន់

យោង​តាម​ទំព័រហ្វេសប៊ុកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ហោះសារថា កម្លាំង​កងរាជ​អាវុធ​ហត្ថ​ស្រុក​ភ្នំស្រួច ​និងស្រុកសំរោងទង បានសហការចុះឃាត់រថយន្តធំៗ ឲ្យផ្អាកចរាចរណ៍មួយរយៈសិន ខណៈជំនន់ទឹកភ្លៀង បាន​ហូរ​កាត់​កំណាត់ផ្លូវជាតិលេខ ៤។

នៅរសៀលថ្ងៃទី​១៦ ខែ​តុលា ក្រសួងធនធានទឹក និងឧតុនិយម ក៏​បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា​ ភ្លៀងធ្លាក់ ២ថ្ងៃជាប់ៗគ្នា បានបង្កឲ្យមានជំនន់ទឹកភ្លៀង នៅភាគខាងត្បូងខេត្តកំពង់ស្ពឺ ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់ទំនប់សណ្ដរ៕

%e1%9f%a2

 

Related Articles

Back to top button
Close
Close