ឆេះជំរុំស្នាក់នៅបណ្ដោះអាសន្នរបស់ជនភៀសខ្លួននៅលើកោះឡេស្បូសប្រទេសក្រិក
សារព័ត៌មាន Cambodia News/
ក្រិក (២១ កញ្ញា ២០១៦) ៖ កាលពីថ្ងៃអង្គារម្សិលមិញជនភៀសខ្លួន នៅលើកោះឡេស្បូសប្រទេសក្រិកបានព្យាយាមប្រមែប្រមូលរបស់របរដែលសេសសល់ ក្រោយអគ្គីភ័យមួយបានឆាបឆេះជំរុំម៉ូរៀ និងធ្វើឲ្យពួកគេគ្មានជម្រកស្នាក់នៅ។
ជនអន្តោប្រវេសន៍ជាច្រើននាក់បានចាប់ផ្ដើមវិលត្រឡប់មកកាន់ជំរុំរបស់ពួកគេវិញ ដើម្បីវាយតម្លៃពីផលខូចខាត ជាកន្លែងដែលគ្រោងដែកសំពត់តង់ឈរឆ្កាង និងរោលដោយផ្សែងខ្មៅហើយនិងកម្ទេចកម្ទីលើដី។ មន្ត្រីនគរបាលលើកោះឡេស្បូសបាននិយាយថា ៦០ភាគរយនៃជំរុំម៉ូរៀត្រូវបានបំផ្លាញដោយសារអគ្គីភ័យ។
គេនៅមិនទាន់ដឹងច្បាស់នោះទេថា តើមូលហេតុអ្វីពិតប្រាកដដែលបណ្ដាលឲ្យអគ្គីភ័យឆាប់ឆេះឡើង ប៉ុន្តែសារព័ត៌មានក្រិកបានរាយការណ៍ថា ការប៉ះទង្គិចគ្នាមួយប្រាវបានផ្ទុះឡើងក្រោយពីមានសេចក្ដីរាយការណ៍ថា មនុស្សរាប់រយនាក់នឹងត្រូវធ្វើមាតុភូមិនិវត្តន៍។
ជនអន្តោប្រវេសន៍មួយរូបបាននិយាយថា អ្នករស់នៅក្នុងជំរុំបានចាប់ផ្ដើមវាយតប់គ្នា ហើយក្រោយមកក៏បានដុតសំពត់តង់តែម្ដង៕