អាជ្ញាធ​រ​​ទទួល​ស្គាល់​​​សម​ត្ថភាព​ស្ថានីយ៍​​បូម​ទឹក​​ចាស់​​បូម​ទឹក​​ចេញ​​មិន​ទាន់​​

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ​ (២០ កញ្ញា ២០១៦) ៖ ​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​គឺ​ថ្ងៃទី​១៧​និង​ទី​១៨​ខែកញ្ញា​​ ភ្លៀង​ធ្លាក់​ខ្លាំង​រហូតដល់​កម្ពស់​ទឹកភ្លៀង​៦០​មី​លី​ម៉ែត្រ​បានធ្វើឱ្យ​ស្ថានភាព​អាង​ស្តុក​ទឹក​និង​ប្រឡាយ​បឹងត្របែក​ទឹក​នៅ​ពេញប្រៀប​នៅឡើយ​និង​ស្ថានីយ៍​បូមទឹក​ផ្សេងទៀត​បាន​ដំណើរការ​បូមទឹក​ចេញ​ក្រៅ​ក្រុង​ទោះបី​ខណ្ឌ​ទាំង​៤​នៅ​កណ្ដាល​ទីក្រុង​មិន​លិច​ទឹកតែ​ខណ្ឌ​ជាយក្រុង​ខ្លះ​តំបន់​មួយចំនួន​ទទួលរង​ការលិចលង់​។​

​ពាក់ព័ន្ធ​បញ្ហា​ជំនន់​ទឹកភ្លៀង​នេះដែរ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា​ ស្ថានភាព​ទឹក​ខាងលើនេះ​ដោយសារ​សមត្ថភាព​ស្ថានីយ៍​បូមទឹក​ចាស់​បូមទឹក​ចេញ​មិនទាន់​ប៉ុន្តែ​ក្រុមការងារ​នឹង​ខិតខំ​ប្រឹងប្រែង​ទាំងថ្ងៃទាំងយប់​ដើម្បី​អាច​ដំណើរការ​ស្ថានីយ៍​បូមទឹក​ថ្មី​នៅ​ថ្ងៃទី​២០​ខែកញ្ញា​នេះ​តែម្តង៕ ​

4 5

 

Related Articles

Back to top button
Close
Close