ស្រវឹង​ បើក​រថ​យន្ត​បុក​រនាំង​ដែក​ចែក​ទ្រូង​ផ្លូវ​ ហើយ​រក​វ៉ៃ​សមត្ថ​កិច្ច​

Cambodia News

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង ២០និង៤៥នាទី​យប់ ថ្ងៃទី១ ខែឧសភា ​បុរស​ជនជាតិ​ចិន២នាក់ ស្រវឹង​ជោក បើករថយន្ត​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ខណ្ឌ​ចែក​ទ្រូងផ្លូវ នៅលើ​កំណាត់​ផ្លូវ​ព្រះមុន្នីវង្ស ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយ​ព្យាយាម​បើក​គេច តែ​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ធ្វើការ​ឃាត់​បាន។

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ខាងលើ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន វ័យ​ប្រហែល​ជាង៤០ឆ្នាំ​ម្នាក់​ឈ្មោះ ឆឹង ស៊ា​ង​ហ្វូ័​រ ជា​មេការ​រោងចក្រ សិន​ដា មាន​ទីតាំងនៅ​ម្តុំ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ និង​បុរស​រួម​ដំណើរ​ម្នាក់ទៀត មិន​ស្គាល់​អត្តសញ្ញាណ បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស ទាំង​អាការ​ស្រវឹង​ជោក មកដល់​កន្លែងកើតហេតុ រថយន្ត​បាន​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ខណ្ឌ​ចែក​ទ្រូងផ្លូវ ហើយ​ព្យាយាម​បើក​រត់គេច តែ​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ស្ទាក់​ឃាត់​បានភ្លាម។

បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បុរស​ប្រមឹក​ជនជាតិ​ចិន​ទាំង២នាក់​នោះ បាន​បញ្ចេញ​ច​រិ​ក​ច្រងេង​ច្រងាង​ដាក់​សមត្ថកិច្ច មិន​តែ​ប៉ុណ្ណោះ ថែមទាំង​រករឿង អ្នកកាសែត​មិន​ឲ្យ​ថត​យក​រូបភាព​​ ទោះបីជា​យ៉ាងណា ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ ដើម្បី​ធ្វើ​កំណត់ហេតុ៕ ហេង នាង

trafik2-5-2013

Related Articles

Back to top button
Close
Close