ចោរលួចយន្តហោះ ម្នាក់ស្លាប់ខណៈពេលព្យាយាមចុះចតលើដងផ្លូវសាធារណៈ
សារព័ត៌មាន Cambodia news/
កាណាដា (២៦ សីហា ២០១៦) ៖ ប៉ូលីសបានចាប់ផ្តើមបើកការស៊ើបអង្កេត ក្រោយបុរសម្នាក់បានស្លាប់ ខណៈព្យាយាមចុះចតយន្តហោះដែលបានលួច នៅលើដងផ្លូវសាធារណៈមួយកន្លែង ក្នុងប្រទេសកាណាដា ។
ប៉ូលីស Peterborough និយាយថា យន្តហោះជួបគ្រោះថ្នាក់នៅវេលាម៉ោងប្រហែល ១ និង ២០ ព្រឹកថ្ងៃសុក្រ កន្លងទៅនេះ ស្ថិតនៅផ្លូវ Lansdowne ។
ប៉ូលីសជឿថា អ្នកបើកបរយន្តហោះនោះ គឺជាបុរសដែលមានអាយុ ២១ ឆ្នាំ ដែលត្រូវបានអះអាងថាបានស្លាប់នៅកន្លែងកើតហេតុ បានលួចយន្តហោះប្រភេទ Piper PA-38-112 Tomahawk មកពីបុរសឈ្មោះ Donald Peck រស់នៅ Newmarket ៕