បំ​ផ្ទុះ​គ្រាប់​បែក​ក្នុង​រោង​ការ ​ស្លាប់​មនុស្ស​ជាង​ ៥០​នាក់​

សារព័ត៌មាន​ Cambodia News/

ទួគី (22 សីហា 2016) ៖ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីទួគី បានឲ្យដឹងថា មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ដែល​បាន​ប្រព្រឹត្ត​ទៅនៅក្នុងស្រុក Sahinbey នៃខេត្ត Gaziantep ភាគខាងត្បូងប្រទេសទួគី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥១នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍លោក Recep Tayyip Erdogan បានឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែកនោះមានអាយុចន្លោះពី១២ឆ្នាំទៅ១៤ឆ្នាំ ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ចំនួន​៦៩​នាក់​រងរបួស ក្នុងនោះមានមនុស្ស១៧នាក់រងរបួសធ្ងន់។

ការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកនេះ គឺត្រូវបានធ្វើឡើងដោយ បណ្តាញក្រុមរដ្ឋអ៊ីស្លាម ISIS៕

1 2 3

Related Articles

Back to top button
Close
Close