សម្តេច​តេជោ ​ធ្វើ​ដំណើរទ​ស្សនៈ​កិច្ច​ផ្លូវ​ការ ​ទៅ​កាន់​ទី​ម័រ​ឡេ​ស្តេ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៩ សីហា ២០១៦) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែសីហា នេះ បាន​ដឹក​នាំ​គណ​ប្រតិភូជាន់ខ្ពស់​កម្ពុជា ចាក​​ទៅ​កាន់​ សាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីបំពេញទស្សនៈកិច្ចផ្លូវការ និងចូលរួមអបអរខួបលើកទី៤១ នៃ​ការ​បង្កើត​កងកំលាំងរំដោះជាតិ ទីម័រ​ឡេស្តេ ​ដែលប្រព្រឹត្តិទៅនាថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។

ក្នុងអំឡុងទស្សនៈកិច្ចផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបចរចារទ្វេរភាគី ជាមួយឯកឧត្តមបណ្ឌិត រ៉ុយ ម៉េរៀដេអារ៉ុយចូ ហើយបន្ទាប់មកនាយករដ្ឋមន្ត្រី ទាំង២ នឹងអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីចុះហត្តលេខា លើឯកសារចំនួន៣,ទី១ កិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច។

ទី២-កិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការ សំរាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ និងទី៣ អនុស្សា​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ពាក់ព​ន្ធ័​នឹង​កិច្ចសហប្រតិបត្តិការលើវិស័យការងារ  ។នាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ ក៏នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នា។

សម្តេចតេជោ ហ៊ុនសែន ក៏នឹងជួបសំណេះសំណាលជាមួយ សហគមន៍កម្ពុជា នៅទីម័រឡេស្តេនេះផងដែរ។នៅរសៀលថ្ងៃទី២០ ខែសីហាស្អែកនេះ សម្តេច​នឹង​អញ្ជើញ​ចូលរួមអបអរខួបលើកទី៤១ នៃការបង្កើតកងកំលាំងរំដោះជាតិទីម័រឡេស្តេ ដែលប្រព្រឹត្តិទៅក្រសួងការពារជាតិទីម័រឡេស្តេ៕

1

 

Related Articles

Back to top button
Close
Close