​ស្លាប់​ម្នាក់​ ​រ​ង​របួស ​​១៩​​នាក់​​​​ក្នុង​ការ​​បំផ្ទុះ​​គ្រាប់​​នៅ​​តំបន់​​ទេសចរណ៍​​ថៃ​​

សារព័ត៌មាន​​ Cambodia News​/
ថៃ (១២ សីហា ២០១៦) ៖ ប៉ូលិស​ថៃបាន​និយាយថា គ្រាប់បែក​ចំនួន​២​គ្រាប់​បាន​ផ្ទុះ​នៅ​ទី​ប្រជុំ​ជន​រមណីយដ្ឋាន​ទេស​ចរណ៍​ហួ​ហ៊ី​ន (Hua Hin) ជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​បាងកក​ កាលពី​ល្ងាច​ព្រហស្បតិ៍​ បណ្តាល​ឱ្យស្លាប់​ស្ត្រី​ម្នាក់​និង​មនុស្ស​១៩​នាក់​រងរបួស ដោយ​រួមទាំង​ជនបរទេស​ច្រើន​នាក់​ផងដែរ ​។​

គ្រាប់បែក​២​គ្រាប់​នេះ​បាន​ផ្ទុះ​ដោយឡែក​ពីគ្នា​នៅ​ជិត​ភោជនីយដ្ឋាន​មួយ​ នៅ​សង្កាត់​ដែលមាន​ហាង​លក់ដូរ​ច្រើន​​នៅ​ទីប្រជុំជន​ឆ្នេរសមុទ្រ​ដ៏​មាន​ ប្រជាប្រិយភាព​នេះ​ បណ្តាល​ឲ្យ​​ស្ត្រី​ថៃ​ម្នាក់​ស្លាប់ និង​ជនបរទេស​៧​នាក់​បាន​ស្ថិតនៅ​ក្នុងចំណោម​អ្នករងរបួស​ចំនួន​១៩​នាក់​នេះ​។​
ក្រុមមន្ត្រី​ប៉ូលិស​បាន​និយាយថា ប៉ូលិស​កំពុងធ្វើការ​ស៊ើបអង្កេត​ដើម្បី​រក​មូលហេតុ​នៃ​ការ​បំផ្ទុះ​នេះ​៕ ​
1

Related Articles

Back to top button
Close
Close