​​​ប្រ​ឡាយ​​បឹង​​​សា​​ឡាងនឹង​​ស្ថាប​នា​ឡើង​វិញ​​ជា​ប្រភេទ​បេតុង​ប្រវែង​ ៣៦៥ ម៉ែត្រ

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៤ សីហា ២០១៦) ៖ កាល​ពី​ថ្ងៃទី០៣ ខែសីហា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យ​ដឹង​ថា ​សាលា​រាជ​ធានី​នឹង​ធ្វើ​ការ​កសាង ឡើង​វិញ​នូវ ប្រឡាយបឹងសាឡាង ជាប្រភេទបេតុងប្រវែង ៣៦៥ ម៉ែត្រ ហើយទទឹងប្រវែង ៨ម៉ែត្រ និង​ស្ថាបនា​ផ្លូវ​បេតុង​អម​ខាង​ប្រឡាយ​ផងដែរ ការ​ធ្វើ​បែប​នេះ​អាច​នឹងធ្វើឲ្យ ប្រឡាយមួយនេះ អាចប្រើប្រាស់បានយូរជាងមុន។ លោកបញ្ជាក់ថា ការ​ស្ថាប​នាប្រឡាយ​បឹង​សាឡាង​នេះ នឹងចាប់ផ្តើមនៅខែសីហានេះតែម្តង។

លោកបានបន្ថែមថា ទន្ទឹមនឹងមានការកសាងប្រឡាយ បឹងសាឡាងថ្មីនេះ សាលារាជធានីក៏មានគម្រោង នឹងធ្វើការពង្រីកទទឹងស្ពាន នៅ​ផ្លូវ​លេខ​៣៣៦ និងថែមទាំងបន្ថែមលូប្រអប់ប្រឡាយ ដែលឆ្លងកាត់ផ្លូវលេខ ៣៣៧ទៀតផង ដែលទាំងអស់បានបង្ហាញឲ្យឃើញពី ភាព​យក​ចិត្​តទុក​ដាក់ របស់រាជរដ្ឋាភិបាល នៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋផងដែរ៕

1

 

Related Articles

Back to top button
Close
Close