ជក់​​បារី ​​និង​​ពិសារ​​គ្រឿង​​ស្រវឹង​​ ជា​​មូលហេ​តុ​ចំ​បង​​ដែល​​បណ្តាល​​សម្រាល​​កូន​​មុន​​កំណត់​​

សារព័ត៌មាន​ Cambodia News/

ភ្នំ ​ពេញ (២៦ កក្កដា ២០១៦) ៖  ​វេជ្ជបណ្ឌិត ឯកទេសសម្ភពនិងរោគស្រ្តី  បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​បណ្តាល​អោយ កូនគម្រាមកើតមិនគ្រប់ខែ អាច​បណ្តាល​មក​ពី​ការលើស ឬ​ស្រក់​ទំងន់​ខ្លាំង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ, ការពិនិត្យសុខភាពមិនបានទៀងទាត់, ការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ និង​មូល​ហេតុ​ចំបង​នោះគឺ ការជក់បារី និងពិសារគ្រឿងស្រវឹង អំឡុងពេលមានផ្ទៃពោះ។

ពាក់ព័ន្ធនឹងរោគសញ្ញានៃបញ្ហាកូនកើតមុនកំណត់នេះ ​វេជ្ជបណ្ឌិត ឯកទេសសម្ភពនិងរោគស្រ្តី  បានលើកឡើងថា វាអាចស្តែងចេញនូវរោគសញ្ញាដូចជា ៖ ស្បូន​កន្ត្រាក់ចង្កោងរឹង, រោយចង្កេះ និងណែនធ្ងន់លើថ្ងាសក្រោមពោះ, ឈឺចង្កេះ និងរោយចង្កេះខ្លាំង, អាចបែកទឹកភ្លោះដោយឯកឯង គ្មានការឈឺពោះ និង​មាន​ទឹក​រំអិល​ធ្លាក់មកក្រហមខុសពីធម្មតា។

ដើម្បីជៀសវាងការកើតបញ្ហាកូនកើតមុនកំណត់ វេជ្ជបណ្ឌិត ឯកទេសសម្ភពនិងរោគស្រ្តី  បាន​​ផ្តល់ដំបូន្មានឲ្យស្រី្តមានផ្ទៃពោះ ទៅពិនិត្យ និង​តាម​ដាន​ផ្ទៃ​ពោះ​អោយ​បានទៀងទាត់, កុំធ្វើការងារធ្ងន់ និងហួសកំលាំង, ហាមធ្វើដំណើរផ្លូវឆ្ងាយក្នុងអំឡុងពេលមានផ្ទៃពោះ, ពុំគួរមានកូនច្រើន និងញឹកញាប់, ជៀស​វាង​ការ​រំលូត​កូន​ដោយគ្មានបច្ចេកទេសត្រឹមត្រូវ៕

2

Related Articles

Back to top button
Close
Close