ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៧នាក់ទៀត ខណៈអ្នកជាសះស្បើយចំនួន១៩នាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៩ មិនា​ ២០២១) ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លង កូវីដ១៩ ថ្មីចំនួន៣៧នាក់ទៀត ដែលសុទ្ធសឹងជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជាសះស្បើយមានចំនួន១៩នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១៥៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៩១៧នាក់ ស្លាប់១នាក់ និងអ្នកជំងឺចំនួន៦៥៨នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

Related Articles

Back to top button
Close
Close