ប្រ​ជា​ពល​រដ្ឋ​​ត្រូវ​​ប្រុង​ប្រយ័ត្ន​​ចំពោះ​​អាកាសធា​តុ​ប្រែ​ប្រួល​​ដល់​​ថ្ងៃទី​ ៣១​កក្កដា​

សារព័ត៌មាន​ Cambodia News/

ភ្នំ ​ពេញ (២៦ កក្កដា ២០១៦) ៖ ក្រសួង ​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ បានបញ្ជាក់​ពី​បញ្ហា​អាកាសធាតុ​នៅ​កម្ពុជា ប្រចាំ​សប្តាហ៍​ថា ដោយ​បច្ចុប្បន្ន​ខ្យល់មូសុង​និរតី​មធ្យម និង​ជ្រលង​សម្ពាធ​ទាប បាន​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​នោះ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើនជាមួយ នឹង​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ​។​

​ ក្រសួង​ធនធានទឹក បានបញ្ជាក់​ទៀតថា ក្នុង​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ -៣១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់ ពី​តិច​ទៅ​បង្គួរ​។ ចំណែក​តំបន់​វាលទំនាប និង​តំបន់​ខ្ពស់​រាប ភ្លៀង​នឹង​កាន់តែច្រើន ធ្លាក់​រាយប៉ាយ​ជាមួយនឹង បរិមាណ​ពី​ធ​ម្យ​ម​ទៅ​ច្រើន​៕2

1

Related Articles

Back to top button
Close
Close