កម្ពុជា​​ធ្វើជា​​ម្ចាស់​ផ្ទះ ​នៃ​​ការ​​ធ្វើ​​សន្និសីទ​​ព្រះពុ​ទ្ធ​សាសនា​​អន្តរជាតិ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ កក្កដា ២០១៦) ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទព្រះពុទ្ធសាសនាអន្តរជាតិ ជាលើកដំបូងនៅពេលខាងមុខនេះ ក្រោមប្រធានបទស្ដីពី សុខ​ដុម​រម​នី​យ​កម្ម​ព្រះ​ពុទ្ធសានា ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

សន្និសីទព្រះពុទ្ធសាសនាអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ បានប្រារព្ធឡើងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ហើយក្នុងអង្គសន្និសីទនេះ ស្ថិតក្រោមព្រះរាជាធិបតីភាពសម្ដេចព្រះមហាសុមេធាធិបតីនន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រម​ទាំង​បាន​ការ​យាង​និមន្ត​និង​អញ្ជើញ​ចូលរួមពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃតំណាង ក្រសួងធម្មការ និងសាសនា ព្រមទាំងតំណាងអ្នកកាន់សាសនាព្រះពុទ្ធមកពីបណ្ដាប្រទេសក្នុងអាស៊ាន អឺរ៉ុប សរុបប្រមាណជាង២០០អង្គ/នាក់។

ការជួបជុំពុទ្ធបរិស័ទព្រះពុទ្ធសាសនាដ៏ធំនេះ ក្នុងគោលបំណងប្រមូលផ្តុំនិងជួបជុំគ្នា ពិភាក្សាលើសុខដុមនីយកម្មព្រះពុទ្ធសានា ដោយ​ភ្ជាប់​ទៅ​នឹង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺសំដៅនាំមកនូវសន្តិភាពក្នុងតំបន់និងពិភពលោក ៕

3

​​

Related Articles

Back to top button
Close
Close