អាជ្ញាធរ​អូស្រ្ដាលី​ចាប់​បាន​គ្រឿង​ញៀន​ជាង​កន្លះ​តោន​

ប៉ូលិសសហព័ន្ធអូស្រ្ដាលីនិយាយថា ពួកគេបានកម្ទេចក្រុមជួញដូរគ្រឿងញៀនមួយក្រុមដោយបានរឹបអូសយកគ្រឿងញៀនច្រើនជាងគេបំផុតដែលអាជ្ញា ធរធ្លាប់ចាប់បាន។

មនុស្ស៤នាក់ពីហុងកុង និង៣នាក់ទៀតជាជនជាតិអូស្រ្ដាលីត្រូវអាជ្ញាធរចាប់ខ្លួននៅក្នុង កណ្ដាលទីក្រុង និងនៅប៉ែកខាងលិចក្រុងស៊ីដនីយកាលពីម្សិលមិញ។

ជនទាំងនេះកំពុងស្ថិតនៅក្នុងការឃុំខ្លួនរបស់អាជ្ញាធរដើម្បីរង់ចាំឡើងតុលាការនៅថ្ងៃនេះ។

មន្រ្ដី គយ និងប៉ូលិសសហព័ន្ធបានរឹបអូសយកគ្រឿងញៀនទឹកកក និងហេរ៉ូអ៊ីនជាងកន្លះតោននៅក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរ។

ប៉ូលិសនិយាយថា គ្រឿងញៀនទាំងនោះភាគច្រើនត្រូវអាជ្ញាធររកឃើញនៅក្នុងការដឹកជញ្ជូនផើងរុក្ខជាតិកាលពីដើមខែនេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close