ព្យុងយ៉ាង​​ពង្រឹង​​វត្តមាន​​យោធា​​នៅជិត​​ព្រំដែន​​កូរ៉េ​​ខា​ងត្បូង

ប្រទេស កូរ៉េខាងជើងនៅពេលថ្មីៗនេះបានយកឧទ្ធម្ភាគចក្រ៥០ប្លាយ គ្រឿង ទៅដាក់ជិត ព្រំដែនសមុទ្រជាប់នឹងកូរ៉េខាងត្បូង។ តំបន់នេះជាតំបន់ដែលប្រទេសកូរ៉េ ទាំងពីរជាបងប្អូនឈ្លោះដណ្តើមគ្នា ហើយបានពង្រឹងវត្តមានយោធា រៀងៗ ខ្លួនជាច្រើនខែមកហើយ។

ទីក្រុងព្យុងយ៉ាងបានយកឧទ្ធម្ភាគចក្រ៥០ប្លាយគ្រឿងទៅដាក់ នៅមូល ដ្ឋាននៃកងកម្លាំងអាកាសកូរ៉េខាងជើងនៅ Taetan និង Nuchon ឋិតនៅជិត សមុទ្រលឿង។ នេះជាការថ្លែងឲ្យដឹងដោយទីភ្នាក់ងារ Yonhap និងប្រភព ព័ត៌មានកូរ៉េខាងត្បូងដទៃទៀត។

ឧទ្ធម្ភាគចក្រទាំងនោះ មានធុន Mi-2 បែបទំនើបដែលផលិតនៅប្រទេសកូរ៉េខាង ជើង ហើយនិងឧទ្ធម្ភាគចក្រធុន Mi-4 និង Mi-8 ដែលនាំចូលពីសហភាពសូវៀត កាលពីប៉ុន្មានទសវត្សរ៍មុន ហើយឧទ្ធម្ភាគចក្រខ្លះមានប្រដាប់ទៅដោយ កាំភ្លើងយន្ត មីត្រៃយើស៍ ផង។

បើយោងតាមសារព័ត៌មាន Chosun Ilbo ឧទ្ធម្ភាគចក្រទាំងនេះអាចហោះហើរ ទៅ ដល់កោះកូរ៉េខាងត្បូង Baengyeong ដែលឋិតនៅជិតព្រំដែន ចម្ងាយ ប្រមាណ១៦ គីឡូម៉ែត្រពីជ្រាំងសមុទ្រនៃប្រទេសកូរ៉េខាងជើងក្នុងរយៈពេលតែពីរឬបីនាទីប៉ុណ្ណោះ ។ រីឯក្រសួងការពារជាតិកូរ៉េខាងត្បូងពុំធ្វើអត្ថាធិប្បាយពីព័ត៌មានទាំងនេះឡើយ។

គួរបញ្ជាក់ថា ព្រំដែនសមុទ្រនៃប្រទេសកូរ៉េទាំងពីរជាបងប្អូនធ្លាប់បានក្លាយជា ឆាកប្រយុទ្ធប្រហារគ្នាយ៉ាងហិង្សាជាច្រើនលើកច្រើនសា មានដូចជានៅឆ្នាំ ១៩៩៩ ឆ្នាំ២០០២ និងនៅឆ្នាំ២០០៩។ នៅខែវិច្ឆិកាឆ្នាំ២០១០ ប្រទេសកូរ៉េខាង ជើងធ្លាប់បានធ្វើការទម្លាក់គ្រាប់បែកទៅលើកោះកូរ៉េ ខាងត្បូងដែលឋិតនៅជិត ព្រំដែននៃប្រទេសទាំងពីរ ដែលកាលណោះបានបណ្តាលឲ្យ មានមនសុ្សស្លាប់ បួននាក់ ដែលក្នុងនោះមានជនស៊ីវិលពីរនាក់។ចាប់ពីពេលនោះមកទីក្រុងសេអ៊ូល បានពង្រឹងវត្តមាននៃកងកម្លាំងយោធារបស់ខ្លួន ដើម្បីការពារកោះកូរ៉េខាង ត្បូង៕ ដោយ សៀក សារិន ( RFI)

Related Articles

Back to top button
Close
Close