គូស្នេហ៍​ភេទ​ដូចគ្នា​មួយគូ​ទៀត រៀបការ​នៅ​បន្ទាយមានជ័យ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០៧ មិថុនា ២០១៧) ៖ គូស្នេហ៍​ភេទ​ដូចគ្នា​មួយគូ​ទៀត កំពុង​ទទួល​ការចាប់អារម្មណ៍​លើ​បណ្ដាញ​សង្គម​ថ្ងៃនេះ​បន្ទាប់ពី​ឃើញ​រូបថត​ជាច្រើន​សន្លឹក​ត្រូវ​​បាន​បង្ហោះ​។​ ​តាមរយៈ​រូបភាព កូនកំលោះ​ម្នាក់​មានជ័យ​ចំណាស់​បន្តិច​ជា​ជនជាតិ​បរទេស និង​ម្នាក់ទៀត​ជា​ជនជាតិខ្មែរ​យើង​តែម្ដង​ដោយមាន​អ្នក​​កំដរ​ប្រុស​អម​ម្ខាង​៣​ក្នុង​សំលៀកបំពាក់​ឈុត​ប្រពៃណី​ខ្មែរ​។​

ទោះបីជា​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​មិនទាន់​ស្របច្បាប់​ក្នុងប្រទេស​កម្ពុជា​តែមួយ​គូ​នេះ​បាន​ធ្វើតាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​​ក្នុង​ពិធី​មានដូចជា​ពិធីសូត្រមន្ត កាត់សក់​បង្កក់​សិរី ពិធីផ្ទឹម​ចងដៃ​ជាដើម​។ បើតាម​ប្រភព​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ស្វាយ​ខេត្ត​​បន្ទាយមានជ័យ​៕

1 2 3 4 5

Related Articles

Back to top button
Close
Close