ទឹកជំនន់នៅចិនសម្លាប់មនុស្សជាង ១៨០នាក់
សារព័ត៌មាន Cambodia News/
ចិន (០៥ កក្កដា ២០១៦) ៖ កាលពីថ្ងៃទី០៤ កក្កដា ម្សិលមិញ មានមនុស្សជាង ១៨០នាក់បានស្លាប់ដោយសារទឹកជំនន់នៅតាមដងទន្លេយ៉ាង សេ នៅប្រទេសចិន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ មានភ្លៀងធ្លាក់ខ្លាំងនៅខេត្តចំនួន៧និងខ្យល់ព្យុះដែលលាតសន្ធឹង លើផ្ទៃដីប្រហែល១.៦០០គីឡូម៉ែត្រ បានបក់បោកនៅទូទាំងភាគកណ្តាលនិងភាគខាងត្បូងនៃប្រទេសចិន។
ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៤៥នាក់កំពុងបាត់ខ្លួន និងមនុស្ស៣៣លាននាក់បានរងផលប៉ះពាល់។ ភ្លៀងខ្លាំងដែលបានបង្កជាទឹកជំនន់បានបំផ្លាញផ្លូវដែកនិងបណ្តាញ ផ្លូវថ្នល់។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនេះ បានរួមបញ្ចូលទាំងមនុស្ស២៣នាក់ ដែលបានស្លាប់ដោយសារបំណាក់ដី ខេត្តគួយចូវ និង៨នាក់ដែលបានស្លាប់នៅទីក្រុងវូហាន នៅក្នុងខេត្ត ហ៊ូបេ នៅពេលដែលផ្នែកមួយនៃជញ្ជាំងផ្ទះបានដួលរលំបាក់។
កាសែត ចិន South China Morning Post បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករណ៍ថានឹងបន្តរហូតដល់ថ្ងៃពុធនៅតំបន់ភាគខាងត្បូងនិង ភាគខាងលិចនៃប្រទេសចិន៕