សម្ដេច ហ៊ុន សែន ព្រមានលោក កឹម សុខា ថាមិនទាន់រួចខ្លួនទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មិថុនា ២០១៦) ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មទៅនឹងការរិះគន់ ទៅកាន់បក្សប្រឆាំងជាពិសេសតបទៅនឹងលោក កឹមសុខា ដែលផ្ដល់បទសម្ភាសន៍ជាមួយព័ត៌មាន រ៉យទ័រ ថាលោក ហ៊ុន សែន ភ័យខ្លាចចាញ់ឆ្នោត ហើយតបទៅនឹងបញ្ហា សម្ដេចបានព្រមានថា លោក កឹម សុខា មិនទាន់រួចខ្លួនទេ។ សម្តេចបានប្រតិកម្មបែបនេះក្នុងឱកាស ដែលសម្តេចអញ្ចើញចូលរួម ពិធីបុណ្យខួប៦៥ឆ្នាំនៃការបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៩ខែ មិថុនា នៅទីចាត់ការគយ និងរដ្ឋាករ។
ជាមួយនឹងការប្រតិកម្មតបទៅនឹងលោក កឹម សុខា សម្ដេចតេជោ បានផ្ដាំទៅបណ្ដាអង្គទូត នានា មិនឱ្យលូកដៃទាក់ទងនឹងរឿង បុគ្គល ជាមួយនឹងច្បាប់ ហើយអ្នកមួយចំនួនកុំអាល ព្រហើន ច្បាប់គឺច្បាប់ អត់មានការលើកលែង។
សម្ដេចតេជោ បានសុំឱ្យទូតនានាកែទម្រង់ទៅ ជាពិសេស សម្ដេចបានរម្លឹកអំពីថ្ងៃមុនដែលសម្ដេចបានជួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ ដោយសម្ដេច បានប្រាប់ត្រង់ៗឱ្យប្រាប់ទូតអាល្លឺម៉ង់ និងឱ្យប្រាប់ទៅសហគមន៍អឺរ៉ុបសុំឱ្យអឺរ៉ុបកែទម្រង់អំពីការទទួលព័ត៌មាន គឺឱ្យស្គាល់អំពីអង្គហេតុ និងអង្គច្បាប់ ព្រោះអឺរ៉ុប តែងតែទទួលព័ត៌មានមិនច្បាស់៕