សម្តេច​​តេ​ជោ ​ហ៊ុន ​សែន ​នឹង​​ចាក​ចេញ​​ទៅ​​កាន់​​ប្រទេស​​រុ​ស្ស៊ី​យប់​​នេះ ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៦ ឧសភា ២០១៦) ៖ នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ឧសភានេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច ​ការងារ និងចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អាស៊ាន​-​រុ​ស្ស៊ី នៅ​ទីក្រុង​ម៉ូ​ស្គូ និង​សូ​ឈី សហ​ព័​ន្ឋ​រុ​ស្ស៊ី ។

តាម ​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ការងារ​ និង​ចូល​រូ​ម​កិច្ចប្រជុំ​កំពូល​ខាងលើ ដែល​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២១ ឧសភា ២០១៦ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​រុ​ស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទី​ន និង​ជួប​ចរចា​ទ្វេភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ ។

សេចក្តី​ជូន​ព័ត៌មាន​ដដែល​ក៏បាន​បញ្ជាក់​ ទៀត​ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អាស៊ាន​-​រុ​ស្ស៊ី សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ជួប​ទ្វេភាគី​ជាមួយ​លោក ង្វៀ​ន សួន​ហ្វ៊ុ​ក នាយក​រដ្ឋមន្ត្រី​វៀតណាម​ទើប​ឡើង​កាន់​តំណែង​ផង​ដែរ ៕

Capture2

 

Related Articles

Back to top button
Close
Close